ប៉ូលីសខេត្តកោះកុងចាប់បានក្រុមក្មេងដើរកាច់ ក ម៉ូតូ ៣ នាក់ និងអ្នកទទួលទិញផលចោរកម្មម្នាក់

តាមរបាយការណ៍ទទួលបាន បានឲ្យដឹងថា នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ២៣.១០ នាទីយប់ មានករណីលួចម៉ូតូនៅចំណុចព្រំដែនភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

តាមព័ត៌មានបានឲ្យដឹងបន្តថា ម្ចាស់ម៉ូតូឈ្មោះ ហែន ចាន់ណា ភេទ ស្រីអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិចាំយាមឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទុកម៉ូតូម៉ាកFUTURE ពណ៌ក្រហមផលិតឆ្នាំ២០២៤ លេខម៉ាស៊ីន០១៤៧១៩៩ លេខតួ ០៥៧៨១៩ នៅមុខតូបលក់ដូររបស់ខ្លួនទាំងកូនសោរ ពេលនោះជនសង្ស័យបាន​លួច​យក​ជិះ​តែម្ចាស់ម៉ូតូបានឃើញក៏នាំគ្នា ដេញតាមទាន់នៅចំណុចគល់ស្ពាន ផ្លូវចូលឃុនឆាងភូមិនាងកុក ហើយបានរាយការណ៍ជូនសមត្ថកិច្ចកម្លាំងអធិការដ្មាននគរបាលស្រុកមណ្ឌលសីមា ធ្វើការស្រាវជ្រាវឃាត់បានមុខសញ្ញាជនសង្ស័យចំនួន៤ នាក់ក្នុងនោះមានអ្នកទទួលទិញម៉ូតូម្នាក់ោយមានឈ្មោះដូចខាងក្រោម៖

១ .ឈ្មោះភារុំ ធារៈ  ភេទប្រុសអាយុ១៥  ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុងមុខរបរកម្មករ ។

២. ឈ្មោះសុខ ផានិត ភេទ ប្រុសអាយុ ១៥ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួលភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង  មុខរបរកម្មករ។

៣.ឈ្មោះចាន់ សុភា ភេទ ប្រុសអាយុ ១៥  ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង មុខរបរកម្មករ ។

៤.ឈ្មោះលី គឺមលីន ភេទ ប្រុសអាយុ ៥០ ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូមានទីលំនៅ ភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ជាអ្នកទទួលទិញម៉ូតូ។ ចាប់បានវត្ថុតាងម៉ូតូចំនួន ៣ គ្រឿង ។

ចំពោះមុខសញ្ញាជនសង្ស័យទាំងបួន នាក់ កម្លាំងអធិការបានធ្វើការឃាត់ខ្លួន ដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌ ចាត់ការតាមនីតិវិធីច្បាប់។ ចំពោះព័ត៌មានលម្អិតសូមរងចាំអានជាបន្តបន្ទាប់ទៀត៕

Written by 

Related posts

Leave a Comment