រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ប្រារព្ធពិធី បុណ្យចំរើនព្រះជន្មសម្តេច មហាក្សត្រី នរោត្តម មុនីនាថ សីហនុ គម្រប់ ៨៩យាងចូល៩០ព្រះវស្សា

បន្ទាយមានជ័យ៖ព្រឹក ថ្ងៃទី១៦ ខែ មិថុនា  ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ប្រារព្ធពិធី បុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្រត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៨៩យាងចូល៩០ព្រះវស្សា ដោយមានការចូលរួម លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រីអភិបាលខេត្ត ព្រះមេគណខេត្ត  មន្រ្តីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលា ក្រុង ស្រុក និសិត្ស លោកអាចារ្យ  និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក អ៊ុ រាត្រី បានអានសន្តរកថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត​បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សូមអភិវន្ទលំអោនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះ សម្តេច មហាក្សត្រី នរោត្តម មនីនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្តេច មហាក្សត្រី នរោត្តម មនីនាថ សីហនុ ប្រកបដោយ ព្រះកាយពលមាំមួនខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បី សម្តេច មហាក្សត្រី នរោត្តម មនីនាថ សីហនុ ទ្រង់គង់វង្ស ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកបដោយសុខដុមរមនា របស់មាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។

លោក អ៊ុ រាត្រី បានបន្តទៀតថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតអភិវន្ទំសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថ ។

សូមសម្តេច មហាក្សត្រី នរោត្តម មនីនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលតែយកព្រះទ័យ ក្នុងការជួយដោះស្រាយ ទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស ជាពិសេសតែងតែយកអស់ ព្រះបញ្ញាញាណ ព្រះកាយពល និងព្រះរាជទ្រព្យដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សំដៅស្ដារ និងអភិវឌ្ឍន៍ទឹកដីព្រះរាជាណាចក្រកម្ពុជាឲ្យមាមានការរីកចម្រើនលើគ្រប់វិស័យ។

លោក អ៊ុ រាត្រីបានបញ្ជាក់ថា ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមីទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្លៃវិសេស និងសូមសម្តេច មហាក្សត្រី នរោត្តម មនីនាថ សីហនុ ទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕

Written by 

Related posts

Leave a Comment