ក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥ បានដឹកនាំអ្នកសារព័ត៌មានប្រមាណជិត ៤០ នាក់ មកពី២១ ស្ថាប័ន ឆ្ពោះទៅកាន់ទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលកសិកម្ម ជាពិសេសដំណាំកៅស៊ូ ចេក និងធុរេន និងដំណាំផ្សេងៗទៀតដែលជាប្រភពចូណូល របស់ប្រជាកសិករ។
បេសកកម្មរយៈពេល ២ ថ្ងៃនៅលើទឹកដីស្រុកស្ទឹងត្រង់ ត្រូវបានរំពឹងថា នឹងមានអត្ថបទសារព័ត៌មានរាប់រយត្រូវបានផលិត និងផ្សព្វផ្សាយទូលាយទាំងក្នុង និងក្រៅប្រទេស ហើយនឹងបង្ហាញនូវសក្តានុពលកសិកម្ម ផលដំណាំសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕



