ម្ចាស់ជើងឯក Bundesliga ក្រុម Bayern Munich បានយកឈ្នះលើក្រុមAuckland City មកពីនូវែលសេឡង់ ដោយលទ្ធផល ១០-០ ក្នុងទីក្រុង Cincinnati ដែលជ័យជម្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត Club World Cup នៃការប្រកួតកក្នុងពូល C កាលពីយប់មិញ ។
១០គ្រាប់ក្រុមរបស់លោក Vincent Kompany រកបានដោយកីឡាករ K. Coman (នាទីទី ៦,២១) S. Boey (នាទីទី១៨)M. Olise (នាទីទី២០, ៤៥+៣)T. Müller (នាទីទី៤៥,៨៩) J. Musiala (នាទីទី៦៧, ៧៣ បាល់ប៉េណាល់ទី,៨៤)។
ជ័យជម្នះនេះគឺបានបំបែកកំណត់ត្រាការប្រកួត Club World Cup ឆ្នាំ២០២២ ពេលដែលក្រុម Al-Hilal បានយកឈ្នះលើក្រុម Al Jazira ដោយលទ្ធផល ៦-១៕
