Spurs ចុះកិច្ចព្រមព្រៀង​អចិន្ត្រៃយ៍ជាមួយកីឡាកររូបនេះ​ពី Bayern​ ហើយ

ក្រុមមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Mathys Tel ​ជាអចិន្ត្រៃយ៍ពី Bayern Munich ហើយ។

Spurs បានយល់ព្រមបង់ប្រាក់ប្រហែល ៣០ លានផោនសម្រាប់កីឡាករវ័យ ២០ ឆ្នាំរូបនេះដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំនៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។

Tel ដែលនៅជាមួយក្រុមបារាំងនៅ European U-21 Championship បានចូលរួមជាមួយ Spurs ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា ជាមួយនឹងជម្រើសក្នុងការទិញ​ក្នុងតម្លៃ ៤៥លានផោន ប៉ុន្តែពួកគេបានចរចាដោយជោគជ័យនូវតម្លៃចុះ។

កីឡាកររូបនេះបានបង្ហាញខ្លួន ២០ ប្រកួតឱ្យ Spurs កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងជាកីឡាករបម្រុង​សម្រាប់ជ័យជម្នះរបស់ពួកគេលើក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ។

Tottenham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Brentford កីឡាករ Bryan Mbeumo ដែលជាគោលដៅសម្រាប់ Manchester United ផងដែរ៕

Written by 

Related posts

Leave a Comment