អង់គ្លេស ប្រកាសជួយអ៊ីស្រាអែល​ ពីការសងសឹករបស់អ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Rachel Reeves បាននិយាយថា អង់គ្លេស នឹងគាំទ្រអ៊ីស្រាអែល ក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់។

លោកស្រី បានបន្ថែមថា ការសម្រេចចិត្តបញ្ជូនយន្តហោះយោធាបន្ថែមទៅកាន់មជ្ឈិមបូព៌ា នឹងត្រូវធ្វើឡើងជាចម្បងដើម្បីការពារមូលដ្ឋាន និងយោធារបស់អង់គ្លេសជាវិធានការប្រុងប្រយ័ត្ន។

នៅពេលសួរថាតើអង់គ្លេសនឹងមកជួយអ៊ីស្រាអែលទេ លោកស្រី Reeves ឆ្លើយថា កន្លងមកយើងក៏ធ្លាប់ជួយអ៊ីស្រាអែល ពីការបាញ់មីស៊ីលឈ្លានពានណាមួយរបស់ក្រុមសកម្មប្រយុទ្ធ។ យើង ក៏កំពុងត្រៀមបញ្ជូនប្រព័ន្ធការពារខ្លួន និងឧបករណ៍មានសក្តានុពលទៅទីនោះផងដែរ។

គួរបញ្ជាក់ថា អង់គ្លេស កាលពីឆ្នាំមុន ធ្លាប់ជួយការពារអ៊ីស្រាអែល ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment