​អ៊ីស្រាអែល​ ថាការ​វាយ​ប្រហារ​អ៊ីរ៉ង់ មិនទាន់មែនទែនទេ គ្រាន់តែការពារខ្លួនប៉ុណ្ណោះ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយពីការបើកការវាយប្រហារសំដៅលើប្រទេសអ៊ីរ៉ង់ ដោយថាជាការបង្ការទុកមុនប៉ុណ្ណោះ ។

លោក ក៏បានព្រមានប្រជាជនអ៊ីស្រាអែល ពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់វិញ ផងដែរ។

រដ្ឋមន្ត្រីរូបនេះ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងករណីបើមានការវាយប្រហារដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងប្រជាជនស៊ីវិលនោះ យើងអាចនឹងប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​តែម្ដង។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប៉ុន្មានម៉ោងមុននេះ ដែលបង្កការភ្ញាក់ផ្អើល និងការព្រួយបារម្ភពីស្ថានភាពនៅមជ្ឈិមបូព៌ា ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment