Spurs សម្រេចតែងតាំងលោក Thomas Frank ជាគ្រូបង្វឹកថ្មី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានតែងតាំងលោក Thomas Frank ជាគ្រូបង្វឹកថ្មីពេញសិទ្ធហើយ កាលពីថ្ងៃព្រហស្បតិ៍​ ហើយក្លឹប Premier League បានបញ្ជាក់ថា​អតីតគ្រូបង្វឹក Brentford រូបនេះបានចុះកិច្ចសន្យារយៈពេល៣ ឆ្នាំដើម្បីជំនួសលោក Ange Postecoglou ដែលត្រូវបានបណ្តេញចេញ។

លោក Thomas Frank វ័យ ៥១ ឆ្នាំដែលបានដឹកនាំក្រុម Brentford តាំងពីឆ្នាំ ២០១៨ ​ដែលបាន​ដឹកនាំក្រុមមកកាន់ក្របខ័ណ្ឌកំពូលនោះនឹងមកដឹកនាំក្លឹបមាន់ខ្នាយមាស ​នឹងចូលរួមក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំក្រោយបន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ Europa League កាលពីខែមុននៅទីក្រុង Bilbao ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបាននិយាយថា “​ យើងកំពុងតែងតាំងគ្រូបង្វឹកដែលរីកចម្រើន និងច្នៃប្រឌិតបំផុតនៅក្នុង​ការប្រកួត” ។ “លោកមានកំណត់ត្រាច្បាស់លាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងក្រុម ហើយយើងទន្ទឹងរង់ចាំលោកដឹកនាំក្រុម​សម្រាប់រដូវកាលខាងមុខ”៕

​ ​

Written by 

Related posts

Leave a Comment