ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាន និងកំពុងរាយការណ៍ថា ភរិយារបស់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញរបស់ប្រទេសនេះ លោកYoon Suk-yeol ត្រូវបានចាប់ខ្លួនើយដោយចោទប្រកាន់ពីបទស៊ីសំណូក និងការចោទប្រកាន់ផ្សេងៗទៀត។

ទីប្រឹក្សាពិសេសស៊ើបអង្កេត Kim Keon-hee បានប្រកាសកាលពីយប់ថ្ងៃអង្គារថា តុលាការបានចេញដីកាចាប់ខ្លួនលោកស្រី។
គួររំលឹកថា នៅក្នុងការចោទប្រកាន់មួយ គីម ត្រូវបានគេចោទប្រកាន់ថាបានទទួលកាបូបដ៏ប្រណិតមួយពីក្រុមសាសនាដែលពីមុនត្រូវបានគេស្គាល់ថាជាវិហារបង្រួបបង្រួម តាមរយៈជនទីបី។
គីម ក៏ត្រូវបានគេរាយការណ៍ថាបានបដិសេធការចោទប្រកាន់នេះនៅពេលដែលលោកស្រីបានចូលរួមសវនាការដែលធ្វើឡើងនៅថ្ងៃអង្គារដើម្បីសម្រេចថាតើត្រូវចេញដីកាចាប់ខ្លួនឬយ៉ាងណា។

ទីប្រឹក្សាពិសេសម្នាក់ទៀតរនស់លោក YOON ក៏ត្រូវបានចាប់ខ្លួនផងដែរ កាលពីខែមុន ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់កាលពីខែធ្នូ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដែលអតីតគូស្វាមីភរិយាប្រធានាធិបតីត្រូវស្ថិតនៅក្រោមការចាប់ខ្លួនក្នុងពេលតែមួយ៕

ដោយ៖ ពេជ្រ