ក្រុមជម្រើសជាតិនារីកម្ពុជាក្រោមអាយុ១៩ឆ្នាំទទួលបាន ១ពិន្ទុ បន្ទាប់ពីប្រកួតស្មើគ្នាជាមួយឥណ្ឌូណេស៊ី ក្នុងជំនួបទី២ពូល B នៃ ការប្រកួតពានរង្វាន់ Asean U19 Girls Championship 2025 កាលពីម្សិលមិញ នៅនៅទីលាន Dat Duc Stadium នៅទីក្រុង ហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម ។
តាមលទ្ធផលនេះធ្វើឲ្យនារីកម្ពុជា នៅមានឱកាសតិចតួចបំផុតក្នុងការឡើងទៅវគ្គបន្ត ក្រោយនារីថៃ បានយកឈ្នះម៉ាឡេស៊ី ៧-១។ តារាងបច្ចុប្បន្នភាពពូល B ក្រុមនារីថៃ កំពុលឈរលេខ១ និងម៉ាឡេស៊ី ឈរលេខ២ បណ្ដោះអាសន្ន ក្រោយឆ្លងកាត២ប្រកួត ថៃមាន៦ពិន្ទុ ម៉ាឡេស៊ី មាន៣ពិន្ទុ ខណៈនារីកម្ពុជា ឈរលេខ៣ មាន១ពិន្ទុ និងឥណ្ឌូនេស៊ី ឈរបាតតារាង។
ប្រសិនបើការប្រកួតចុងក្រោយរបស់កម្ពុជា ឈ្នះ ថៃ ថ្ងៃទី១៣ ខែមិថុនា ហើយម៉ាឡេស៊ី ស្មើឬ ចាញ់ឥណ្ឌូនេស៊ី នោះ នារីកម្ពុជា អាចមានឱឡើងទៅវគ្គបន្ត តែត្រូវពឹងលើកគ្រាប់បាល់ចំណេញផងដែរ៕

