រសៀលនេះ នារីកម្ពុជា ត្រូវការឈ្នះឥណ្ឌូនេស៊ី ដាច់ខាត ដើម្បីបន្តក្ដីសង្ឃឹមឡើងវគ្គបន្តពាន ASEAN U19 Girls

នៅវេលាម៉ោង៣:០០នាទីរសៀលនេះ ក្រុមជម្រើសជាតិនារីក្រោមអាយុ១៩ឆ្នាំកម្ពុជា បន្តជួបក្រុមនារីឥណ្ឌូនេស៊ី ក្នុងជំនួប​ទី២វគ្គសន្សំពិន្ទុពូលB នៃពានរង្វាន់ ASEAN U19 Girls’ Championship 2025  នៅ​ទីលាន Dat Duc Stadium នៅទីក្រុង ហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម ​។

សម្រាប់ការប្រកួតលើកទី២ របស់ក្រុមនារីកម្ពុជា ចាញ់ម៉ាឡេស៊ី ៤-០ ខណៈឥណ្ឌូនេស៊ី ប្រកួតចាញ់នារីថៃ ដោយលទ្ធផល ៥-០។ ដូច្នេះការប្រកួតរសៀលនេះ នារីកម្ពុជា ត្រូវការឈ្នះឥណ្ឌូនេស៊ី ដាច់ខាត ដើម្បីបន្តក្ដីសង្ឃឹមឡើងវគ្គបន្ត​។

តារាងបច្ចុប្បន្នភាពពូល B ក្រុមនារីថៃ កំពុលឈរលេខ១ និងម៉ាឡេស៊ី ឈរលេខ២ បណ្ដោះអាសន្ន ក្រោយឆ្លងកាត១ប្រកួតមាន៣ពិន្ទុដូចគ្នា ខណៈនារីកម្ពុជា ឈរលេខ៣ និងឥណ្ឌូនេស៊ី ឈរបាតតារាង។​ការប្រកួតចុងក្រោយប៉ះថៃ ថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង៣៖០០នាទីរសៀលដូវគ្នា៕

Written by 

Related posts

Leave a Comment