កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក ជុំទី ៦ ចាប់ផ្ដើមថ្ងៃអាទិត្យនេះ

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei បាននិយាយថា កិច្ចចរចាជុំទី ៦ រវាងមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីការដោះស្រាយការខ្វែងគំនិតគ្នាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវធ្វើឡើងនៅរដ្ឋធានី Muscat ប្រទេស Omani នៅថ្ងៃទី ១៥ ខែមិថុនា។

លោក Baghaei បានប្រកាសថា ជុំបន្ទាប់នៃកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុង Muscat នៅថ្ងៃអាទិត្យ ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរៀបចំកិច្ចចរចានុយក្លេអ៊ែរជុំទី ៥ នៅទីក្រុងរ៉ូម កាលពីថ្ងៃទី ២៣ ខែឧសភា។ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Al Busaidi ដែលដើរតួជាអ្នកសម្រុះសម្រួលរវាងភាគីនានា បាននិយាយថា ការសម្រេចបាននូវវឌ្ឍនភាពជាក់លាក់ ប៉ុន្តែមិនមែនជាចុងក្រោយ។ ជុំទី ១ នៃកិច្ចចរចា បានធ្វើឡើងនៅ Muscat ថ្ងៃទី ១២ ខែមេសា; ទី ២ ត្រូវបានធ្វើឡើងនៅទីក្រុងរ៉ូមនៅថ្ងៃទី ១៩ ខែមេសា។ ភាគីទាំង ២ បានត្រឡប់ទៅរដ្ឋធានីអូម៉ង់វិញសម្រាប់ការពិគ្រោះយោបល់ជុំទី ៣ នៅថ្ងៃទី ២៦ ខែមេសា និងជុំទី ៤ នៅថ្ងៃទី ១១ ខែឧសភា។

កាលពីថ្ងៃទី ១ ខែមិថុនា សេតវិមាន បាននិយាយថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff ផ្ញើសំណើលម្អិត និងអាចទទួលយកបានទៅអាជ្ញាធរអ៊ីរ៉ង់។ យោងតាមគេហទំព័រព័ត៌មាន Axios សំណើនឹងអនុញ្ញាតឱ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតទាបនៅលើដីអ៊ីរ៉ង់ ក្នុងរយៈពេលកំណត់។

 ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃទី ៧ ខែមិថុនាថា អ៊ីរ៉ង់ មិនគួរបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមទេ អាចនឹងប្រឈមផលវិបាកពីទីក្រុងវ៉ាស៊ីនតោន។

ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានចង្អុលបង្ហាញថា អាជ្ញាធររបស់ប្រទេស ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការកំណត់បរិមាណ និងកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាមួយសហរដ្ឋអាមេរិក ប្រសិនបើទណ្ឌកម្មត្រូវដកចេញ ប៉ុន្តែពួកគេនឹងមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរទេ ព្រោះសិទ្ធិទទួលបានថាមពលនុយក្លេអ៊ែរដោយសន្តិវិធីត្រូវបានធានាដល់ប្រទេសហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ហើយអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលចុះហត្ថលេខាលើឯកសារនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment