Inter រកបានគ្រូបង្វឹកថ្មីជំនួសលោក​ Simone Inzaghi ហើយ

Inter Milan បានតែងតាំងលោក Cristian Chivu ជាគ្រូបង្វឹកថ្មីរបស់ពួកគេកាលពីថ្ងៃចន្ទដើម្បីជំនួសលោក Simone Inzaghi ដែលបានចាកចេញបន្ទាប់ពីដឹកនាំក្រុមអ៊ីតាលីចាញ់ ៥-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ​ក្រោមថ្វីក្រុម Paris St Germain ដោយអតីតកីឡាកររបស់ពួកគេរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ។

​លោក Chivu ​បានចាកចេញពី Parma បន្ទាប់ពីដឹកនាំតិចជាង ៤ ខែបានលេងជាខ្សែការពារឱ្យ Inter អស់រយៈពេល ៧ ឆ្នាំហើយជាផ្នែកមួយនៃក្រុមឈ្នះពាន៣ដង​ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងឆ្នាំ ២០១០ មុនពេលបញ្ចប់អាជីព​របស់លោកនៅក្លឹប Serie A ក្នុងឆ្នាំ ២០១៤ ។

​ការប្រកួតប្រជែងដំបូងរបស់លោក Chivu គឺដឹកនាំក្រុមការប្រកួត Club World Cup ដែល ​នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី ១៧ ខែមិថុនា ​ដោយប៉ះ Monterrey របស់ម៉ិកស៊ិកក្នុងទីក្រុង Los Angeles បន្ទាប់មក​ប្រកួតពីរនៅ Seattle ទល់នឹង Urawa Red Diamonds និង River Plate ៕

Written by 

Related posts

Leave a Comment