មន្ត្រីនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃច័ន្ទ បានស្នើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលុបចោលការដាក់ពង្រាយទាហានម៉ារីនរបស់រដ្ឋបាលបន្ថែមនៅ Los Angeles ដោយនិយាយថា ប្រធានាធិបតី កំពុងជាន់ឈ្លីអធិបតេយ្យភាពរបស់រដ្ឋ។

អភិបាលរដ្ឋ លោក Gavin Newsom បានហៅវត្តមានរបស់កងកម្លាំងឆ្មាំជាតិនៅតាមដងផ្លូវនៃទីក្រុង Los Angeles ថា ខុសច្បាប់ និងអសីលធម៌។
យោងតាមមន្ត្រីសហរដ្ឋអាមេរិក បានឲ្យដឹងថា កម្លាំងឆ្មាំជាតិប្រហែល ១,០០០ នាក់ កំពុងឈរជើងនៅក្នុងទីក្រុង ក្រោមការបញ្ជារបស់សហព័ន្ធ កាលពីថ្ងៃច័ន្ទ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាផ្នែកអន្តោប្រវេសន៍ដែលវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា មកដល់ពេលនេះ ទាហានម៉ារីន ប្រមាណ ៧០០ នាក់បន្ថែមទៀត កំពុងដាក់ពង្រាយទៅកាន់ទីក្រុង Los Angeles ពីភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាផងដែរ នេះបើតាមមន្ត្រីអាមេរិកបីនាក់បាននិយាយ កាលពីថ្ងៃចន្ទ ៕


ដោយ៖ ពេជ្រ