Ronaldo បដិសេធមិនផ្ទេរទៅលេងនៅក្លិបមួយនេះនោះឡើយ ​

យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo បានបដិសេធមិនទៅលេងនៅក្លិប River Plate នោះឡើយ។

ថ្មីៗនេះ មានភាពស្រពេចស្រពិលជុំវិញអនាគតរបស់ប្រធានក្រុមជម្រើសជាតិព័រទុយកាល់រូបនេះក្រោយកុងត្រារបស់គេជាមួយក្លិបនៅអារ៉ាប់ប៊ីសាអូឌីតគឺ Al-Nassr ជិតនឹងអស់សុពុលភាព​។

យ៉ាងណាមិញ Romano បានទម្លាយថា ក្លិប River Plate នៅលីគ Primera Division នៅប្រទេសអាហ្សង់ទីន បានព្យាយាមស្នើការចរចាឲ្យ ​Ronaldo ទៅលេងប៉ុន្តែរូបគេបានបដិសេធភ្លាមៗ​ ទោះក្លិបកំពុងចង់បានរូបគេក្ដី៕

Written by 

Related posts

Leave a Comment