ត្រាំ ថា Elon Musk ជក់ «គ្រឿងញៀន» ទើបខុសប្រក្រតីម្ដងៗ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ពាណិជ្ជករអាមេរិក លោក Elon Musk បានប្រើប្រាស់គ្រឿងញៀន ទើបធ្វើឲ្យមានបញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរ។

ការលើកឡើងរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីលោក និងលោក Elon Musk ផ្ទុះជម្លោះជាមួយគ្នារឿងកំណត់ពន្ធតាមតែចិត្តរបស់មេដឹកនាំអាមេរិករូបនេះ។

យោងតាមកាសែត The New York Times រាយការណ៍ថា លោក ត្រាំ ហៅអាកប្បកិរិយារបស់លោក Musk ថា “ឆ្កួត” និងអាចជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។

លោក ត្រាំ បន្ថែមថា Elon Musk បានប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មបំផុត អំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកន្លងទៅ ។

គួរបញ្ជាក់ថា ត្រាំ និង Elon Musk បានផ្ទុះជម្លោះជាមួយគ្នាតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងរឿងពន្ធ និងនីតិវិធីដកចេញពីតំណែង មកដល់ពេលនេះទំនាក់ទំនងរវាងអ្នកទាំង ២ គឺកាន់តែធ្លាក់ចុះខ្លាំង៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment