Spurs សម្រេចបញ្ចប់តំណែងលោក Ange Postecoglou ហើយ

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចចិត្តបញ្ចប់តំណែងលោក Ange Postecoglou ពីអ្នកចាត់ការទូទៅ ពោលគឺ​១៦ថ្ងៃបន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯក UEFA Europa League រដូវកាល ២០២៤-២៥។

ជាមួយគ្នានោះ Spurs កំពុងពិចារណាយកលោក Thomas Frank របស់ Brentford ដែលមានលក្ខខណ្ឌដោះលែង ១០ លានផោន​ ខណៈលោក Marco Silva របស់ Fulham ក៏ស្ថិតក្នុងបេក្ខភាពដើម្បីជំនួសតមណែងលោក Postecoglou ​ផងដែរ។

សូមជម្រាបថា ​ក្រោមដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអូស្ត្រាលី ចំនួន ១០១ប្រកួត ក្នុងរយៈពេល២ឆ្នាំ មាន់ខ្នាយមាស ឈ្នះ ៤៧លើក ចាញ់ ៣៩ និងស្មើ១៥លើក៕

Written by 

Related posts

Leave a Comment