Yamal ​និយាយរឿងខ្លះៗពី​ ​Ronaldo ​ មុន​ជួបគ្នា​វគ្គផ្តាច់ព្រ័ត្រ​ Nations League

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមគោជល់អេស្ប៉ាញ កីឡាករ Lamine Yamal បាននិយាយរឿងខ្លះៗអំពី​ Cristiano Ronaldo ​ មុនពួកគេត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League។

មុនជំនួបដ៏ធំនេះមកដល់ Yamal បាន​ចាត់ទុក Ronaldo ​ ជាវីរបុរសបាល់ទាត់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានបង្ហាញក្តីរំភើបផងដែរ ដែលអាចលេងវគ្គផ្តាច់ព្រ័ត្រទល់នឹង ព័រទុយហ្គាល់ និង Ronaldo ហើយជឿជាក់ថា ការប្រកួតនេះ នឹងអាចឱ្យខ្លួនវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនបាន។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Nations League រវាង អេស្ប៉ាញ និងព័រទុយហ្គាល់ នឹងធ្វើឡើងនៅយប់រំលងអាធ្រាត្រថ្ងៃ អាទិត្យ ឈានចូលថ្ងៃ ចន្ទ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៥៕

Written by 

Related posts

Leave a Comment