ដូច Putin សន្យា៖ ក្រុងគៀវ ប្រកាសអាសន្នការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាពីរុស្ស៊ី

ការវាយប្រហាររបស់រុស្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ លើអ៊ុយក្រែន រួមទាំងទីក្រុងរដ្ឋធានីកើតឡើង បន្ទាប់ពីលោក Donald Trump ព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងរៀបចំការសងដឹក។

ការវាយប្រហារនាពេលថ្មីៗដោយយន្តហោះគ្មានមនុស្សបើក “Spider Web” របស់អ៊ុយក្រែន ទៅលើប្រទេសរុស្ស៊ី បណ្ដាលឲ្យខូចខាតយន្តហោះចម្បាំងយ៉ាងហោចណាស់ ៤០ គ្រឿង។

ប្រធានាធិបតី​អាមេរិក​ បាន​និយាយ​ថា​ លោក Putin បញ្ជាក់ច្បាស់ៗ​ហើយ​ថា​ លោក ​នឹង​សងសឹកចំពោះ​ការ​វាយ​ប្រហារ​នាពេល​ថ្មីៗ​នេះ​លើ​អាកាសយានដ្ឋានរុស្ស៊ី ។

គួរបញ្ជាក់ថា យោងតាមលោក Trump បានព្រមានអ៊ុយក្រែន ពីការសងសឹករបស់រុស្ស៊ី តាមការហៅទូរស័ព្ទជាមួយលោក Putin បន្ទាប់ពីការវាយប្រហារស្ពានគ្រីមេ និងអាកាសយានដ្ឋាន នាពេលថ្មីៗនេះ៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment