លោក គិត សុផា៖ សំណូមពរ ន.ធ.ក.ពិនិត្យលទ្ធភាព និងសម្របសម្រួលឲ្យមានការបើកសាខាក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនអន្តរការីធានារ៉ាប់រងនៅខេត្តពោធិសាត់

ថ្លែងនៅក្នុងសិក្ខាសាលផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងអាយុជីវិត” ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា( ន.ធ.ក.) នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តពោធិសាត់ លោក គិត សុផា អភិបាលរងខេត្តបានលើកទ្បើងថា ជាការកត់សម្គាល់ លោកសង្កេតឃើញថា បច្ចុប្បន្ន មានតែធនាគារ ដែលជាដៃគូរបស់ក្រុមហ៊ុនធានារ៉ាប់រងប៉ុណ្ណោះដែលមានវត្តមាននៅក្នុងខេត្តពោធិ៍សាត់។ យ៉ាងណាមិញ យើងពុំទាន់ឃើញមានក្រុមហ៊ុមធានារ៉ាប់រងឯកជនណាមួយបានមកបោះទីតាំង និងធ្វើអាជីវកម្មផ្តល់សេវាធានារ៉ាប់រងដោយផ្ទាល់ នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នៅឡើយ។

លោកថា ក្នុងបរិបទនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ សូមលើកទឹកចិត្ត និង សំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ពិនិត្យលទ្ធភាព និងសម្របសម្រួលឱ្យមានការ បើកសាខារបស់ក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនអន្តរការីធានារ៉ាប់រង នៅខេត្តពោធិ៍សាត់ ក្នុង ន័យបង្កើតនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាជួយកាត់បន្ថយហានិភ័យ ហិរញ្ញវត្ថុផងដែរ។
លោកអភិបាលរងបានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈអង្គសិក្ខាសាលានេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹង វិស័យធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ រួមមាន ផលិតផលធានារ៉ាប់រងការពារកម្ចី និងផលិតផលធានារ៉ាប់រងបន្ថែមលើសុខភាពជាដើម។

លោក គិត សុផា ក៏បានលើកទឹកចិត្តដល់ សិក្ខាកាមដែលមានវត្តមាននៅទីនេះ ត្រូវយកចិត្តទុកដាក់ ស្តាប់ និងលើកជាសំណួរឲ្យបានផុសផុល ប្រកបដោយស្មារតីខ្ពស់ ដើម្បីទាញយកនូវពុទ្ធិថ្មីៗពីការ ផ្លាស់ប្តូរមតិយោបល់ជាមួយនឹងវាគ្មិនជំនាញ និងអង្គសិក្ខាសាលាទាំងមូល។

សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេដែលនិយ័តករធានារ៉ាប់រងកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយអំពីផលិតផលធានារ៉ាប់រងកម្ពុជានៅតាមបណ្តាខេត្តដើម្បីផ្សព្វផ្សាយនិងបញ្រ្ជាបចំណេះដឹងអំពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងឲ្យកាន់តែទូលាយដល់សាធារណជន ប៉ុន្តែសិក្ខាសាលាដូចគ្នានេះបានបើកជាបន្តបន្ទាប់នៅតាមបណ្តាខេត្តរួមមានខេត្តបាត់ដំបង កំពុងឆ្នាំង កែប បន្ទាយមានជ័យ ស្វាយរៀង កំពង់ធំ ជាដើម៕

Written by 

Related posts

Leave a Comment