លោក Gela Shekiladze គ្រូបង្វឹកក្រុមជម្រើសជាតិតាជីគីស្ថានបានថ្លែងអំណរគុណកម្ពុជា សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអរគុណកម្ពុជា ដែលបានអញ្ជើញក្រុមតាហ្ស៊ីគីស្ថាន ចូលរួមការប្រកួតមិត្តភាពយប់នេះ ។ នេះគឺជាឱកាសល្អមួយ សម្រាប់តាជីគីស្ថាន ក្នុងការលេងជាមួយក្រុមដ៏ល្អមួយ ហើយសង្ឃឹមថា ការប្រកួតយប់នេះ នឹងក្លាយជាការប្រកួតមួយដ៏ល្អ និងផ្ដល់នូវភាពជក់ចិត្តសម្រាប់អ្នកទស្សនា។
សម្រាប់ក្រុមកម្ពុជា គឺជាក្រុមល្អ បន្ទាប់ពីបានមើលការប្រកួតមួយចំនួន កម្ពុជាលេងបាល់ទាត់បែបទំនើប និងបច្ចេកទេសល្អ ។ ដូច្នេះគឺជាគូប្រកួតមួយដ៏ល្អសម្រាប់តាជីគីស្ថាន ក្នុងការត្រៀមការប្រកួតផ្លូវការនាពេលខាងមុខ។
សូមជម្រាបថា ក្រុមជម្រើសជាតិតាជីគីស្ថាន នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ VATTANAC នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕
