លោក Simone Inzaghi រកបានទ្រនំហើយ ក្រោយចាកចេញពី Inter  

លោក Simone Inzaghi ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Al-Hilal ​ក្នុងក្របខណ្ឌ Saudi Pro League ។ នេះបើយោងតាមក្លិបបានប្រកាសកាលពីថ្ងៃពុធ។

អតីតគ្រូបង្វឹកក្លឹប Inter Milan បានចាកចេញពីក្លឹបនៅ Serie A កាលពីថ្ងៃអង្គារ បន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ដោយលទ្ធផល ៥-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Paris St Germain ដោយបញ្ជប់រដូវកាលគ្មានពានអ្វីសោះ។

ក្លឹបអារ៉ាប៊ីសាអូឌីតបាននិយាយថា ​គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៤៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំ ខណៈដែលការចុះហត្ថលេខានេះបានធ្វើឡើងនៅទីក្រុងប៉ារីស។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា ​កិច្ចសន្យានេះអាចមានតម្លៃដល់ទៅ ៣០ លានអឺរ៉ូ (៣៤.២៥ លានដុល្លារ) ក្នុងមួយរដូវកាល។ យ៉ាងណាមិញភារកិច្ចដំបូងរបស់លោកគឺដឹកនាំក្រុម Al-Hilal លេង Club World Cup នៅសហរដ្ឋអាមេរិក ដែលពួកគេនឹងជួប Real Madrid នៅថ្ងៃទី ១៨ ខែមិថុនា៕

Written by 

Related posts

Leave a Comment