Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ខណៈដែលព័រទុយហ្គាល់បានវាយបកយកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ ដោយកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិទី ១៣៧ របស់គាត់ដើម្បីជួយឲ្យព័រទុយហ្គាល់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ។
សម្រាប់ការប្រកួតយប់មិញនេះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបើកការនាំមុខមុននៅនាទីទី៤៨ ដោយកីឡាករ Wirtz ប៉ុន្តែព័រទុយហ្គាល់បានវាយបកយកឈ្នះក្នុងលទ្ធផល ២-១ វិញ ដោយកីឡាករ Francisco Conceição (63′)និង Cristiano Ronaldo (68′)។
វាគឺជាជ័យជម្នះលើកដំបូងរបស់ព័រទុយហ្គាល់លើអាឡឺម៉ង់ចាប់តាំងពីឆ្នាំ ២០០០ ជាមួយនឹងគ្រាប់បាល់របស់ Ronaldo ធ្វើឱ្យពួកគេទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទីពីររបស់ពួកគេ បន្ទាប់ពីបានឈ្នះការប្រកួតលើកដំបូងក្នុងឆ្នាំ ២០១៩ ។
លទ្ធផលនេះធ្វើឲ្យព័រទុយហ្គាល់ កក់កៅអីវគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទីពីររបស់ពួកគេ ដោយត្រូវរង់ចាំការឈ្នះរវាងអេស្ប៉ាញ និងបារាំង យប់នេះ ៕
