IDF កំណត់ផ្លូវទៅទីតាំងចែកស្បៀងជា «តំបន់ប្រយុទ្ធ»

មជ្ឈមណ្ឌលចែកចាយជំនួយនៅហ្គាហ្សា នឹងត្រូវបិទរយៈពេល ១ថ្ងៃ នៅថ្ងៃពុធនេះ បន្ទាប់ពីយោធាអ៊ីស្រាអែល កំណត់ផ្លូវទៅកាន់ទីនោះថាជា “តំបន់ប្រយុទ្ធ” ។

មូលនិធិមនុស្សធម៌ Gaza (GHF) ដែលជាបណ្តាញជំនួយគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដ៏ចម្រូងចម្រាស ដែលបានចាប់ផ្តើមប្រតិបត្តិការ កាលពីសប្តាហ៍មុន បានឲ្យដឹងពីការបិទគេហទំព័ររបស់ខ្លួន សម្រាប់ការធ្វើបច្ចុប្បន្នភាព ការរៀបចំ និងការកែលម្អប្រសិទ្ធភាពការងារបណ្ដោះអាសន្ន។

យោងតាម កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា នឹងមានការហាមឃាត់ពីការចូលទៅកាន់មជ្ឈមណ្ឌលចែកចាយជំនួយ សម្រាប់ថ្ងៃពុធនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ការវាយប្រហាររបស់អ៊ីស្រាអែល លើមជ្ឈមណ្ឌលចែកស្បៀង សម្លាប់មនុស្ស និងរងរបួសជាច្រើននាក់ ដោយនាំឲ្យមានការថ្កោលទោសពី UN ផងដែរ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment