លោក Simone Inzaghi បានចុះចេញពីតំណែងគ្រូបង្វឹកក្លិប Inter Milan ជាផ្លូវការហើយ បន្ទាប់ពីការឯកភាពគ្នារវាងសាម៉ីខ្លួន និងក្លិបរួចមក។ ការប្រកាសចែកផ្លូវនេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្លិប និងលោក Inzaghi កាលពីថ្ងៃអង្គារម្សិលមិញ។
បុរសសញ្ជាតិអ៊ីតាលី វ័យ ៤៩ឆ្នាំរូបនេះ បានដឹកនាំ Inter Milan ប្រកួតចាញ់ផ្តាច់ព្រ័ត្រ UEFA Champions League 2024-25 ក្រោយថ្វីជើងរបស់ក្រុមបារាំង Paris Saint Germain កាលពីរាត្រីថ្ងៃសៅរ៍នៅប្រទេសអាល្លឺម៉ង់។នេះមានន័យថា លោក Inzaghi បានបរាជ័យវគ្គផ្តាច់ព្រ័ត្រពានធំប្រចាំទ្វីបអឺរ៉ុប UCL ទាំង ២លើកតែម្តង គិតចាប់តាំងពីបានចូលដឹកនាំក្រុមពស់ខៀវ Inter Milan នាឆ្នាំ២០២១ មក។
ថ្មីៗនេះ លោក Inzaghi ត្រូវបានក្លិបមកពីអារ៉ាប៊ីសាអូឌីត Al-Hilal ទាក់ទងទៅនឹងនាំបន្ត ដ្បិតលោកមិនទាន់ទទួលសំណើណាមួយនៅឡើយទេ។ លោកថា «វាដល់ពេលវេលាហើយសម្រាប់ខ្ញុំ ក្នុងការនិយាយពាក្យលាទៅកាន់ក្លិប ក្រោយពេលធ្វើដំណើររួមគ្នា ៤ឆ្នាំមកនេះ ជាទីដែលខ្ញុំបានផ្តល់គ្រប់យ៉ាង។ ខ្ញុំនឹងមិនអាចបំភ្លេចបាននោះទេ»៕
