UN ចេញមុខផ្ទាល់ទាមទារបទឈប់បាញ់នៅហ្គាហ្សា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោត នៅថ្ងៃពុធនេះ លើសេចក្តីព្រាងសេចក្តីសម្រេចដែលសហនិពន្ធដោយសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ រូបរបស់ខ្លួន និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ឯកសារព្រាង មានបទប្បញ្ញត្តិចំនួន ៤ ដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយក៏អំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅប៉ាឡេស្ទីន ផងដែរ។

លើស​ពី​នេះ ឯកសារ ក៏លើកឡើងឲ្យមានការអនុញ្ញាត សម្រាប់រថយន្តដឹកជំនួយមនុស្សធម៌ ចូល​ទៅ​កាន់​តំបន់​ហ្គាហ្សា ផងដែរ។

ការ​បោះឆ្នោត​ គ្រោង​ធ្វើ​ឡើង នៅថ្ងៃពុធនេះ ខណស្ថានការណ៍នៅហ្គាហ្សា កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមាន ១៥ សមាជិក អចិន្ត្រៃយ៍ចំនួន ៥ (ចក្រភពអង់គ្លេស ចិន រុស្ស៊ី សហរដ្ឋអាមេរិក និងបារាំង) និង ១០ មិនអចិន្ត្រៃយ៍ (អាល់ហ្សេរី ហ្គីយ៉ាណា ក្រិច ដាណឺម៉ាក ប៉ាគីស្ថាន ប៉ាណាម៉ា សាធារណរដ្ឋកូរ៉េ ស្លូវេនី សៀរ៉ាឡេអូន និងសូម៉ាលី) ៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment