អ៊ុយក្រែន​ ប្រើគ្រឿងផ្ទុះបំផ្ទុះកក្រើកស្ពានគ្រីមេ តែរុស្ស៊ី មិនទាន់មាត់

សេវាសន្តិសុខ SBU របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹង កាលពីថ្ងៃអង្គារពីការវាយប្រហារស្ពានដែកដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមេ ដោយសារធាតុផ្ទុះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ SBU បានបន្ថែមថា ខ្លួនប្រើប្រាស់គ្រឿងផ្ទុះចំនួន ១,១០០ គីឡូក្រាម ដើម្បីបំផ្លាញបង្គោលសសរនៃស្ពាន ។

ទោះជាយ៉ាងណា មកដល់ពេលនេះ ស្ពាននេះ នៅបើកឲ្យចរាចរណ៍ធម្មតា មិនទាន់ផ្អាក ឬបិទបណ្តោះអាសន្នណាមួយនោះទេ ។

SBU បានអះអាងថា កាលពីមុន យើងព្យាយាមវាយប្រហារស្ពានគ្រីមេ ២ ដងរួចហើយ ក្នុងឆ្នាំ ២០២២ និង ២០២៣ ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ភាគីរុស្ស៊ី នៅមិនទាន់ចេញប្រតិកម្មណាមួយនោះទេ ជុំវិញបញ្ហានេះ ខណមួយរយៈចុងក្រោយអ៊ុយក្រែន ហាក់បង្កើនការវាយប្រហារគោលដៅកាន់តែខ្លាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment