កំពូលខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមអាហ្សង់ទីនវិញហើយ កាលពីថ្ងៃទី២ ខែមិថុនា ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូងទល់ស៊ីលី និងកូឡុំប៊ី ក្រោយពីបាត់មុខជាង ៧ខែ ពីបេសកកម្មនៅក្នុងក្រុម។
Messi វ័យ ៣៧ឆ្នាំ ធ្លាប់បង្ហាញខ្លួនចុងក្រោយបង្អស់នៅជម្រើសជាតិអាហ្សង់ទីន អំឡុងវគ្គជម្រុះ World Cup ក្នុងតំបន់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ មុនពេលបាត់មុខដោយសារបញ្ហារបួស។
យ៉ាងណាមិញកាលពីថ្ងៃទី២ ខែមិថុនា Messi បានវិលត្រឡប់មកទីលានហ្វឹកហាត់ ក្បែរទីក្រុង Buenos Aires លើកដំបូងវិញ អមដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមការងារជម្រើសជាតិ បន្ទាប់ពីគេជួយក្រុម Inter Miami ប្រកួតប្រជែងស្វិតស្វាញរួចមក៕
