អ្នកគាំទ្រក្លិបបាល់ទាត់បិសាចក្រហម Mnachester United បានធ្វើការរិះគន់ចំពោះការបម្រែបម្រួលតម្លៃសំបុត្រចូលទស្សនាកាន់តែឡើងថ្លៃសម្រាប់រដូវកាលឆ្នាំ២០២៥-២៦។
តម្លៃសំបុត្រថ្លៃបំផុតនៅកីឡដ្ឋាន Old Trafford មានតម្លៃត្រឹមតែ ៦៦ផោនតែប៉ុណ្ណោះរដូវកាលមុន ប៉ុន្តែនៅរដូវកាលថ្មីនេះបានកើនឡើងដល់ ៩៧ផោនឯណោះ។
ទោះជាយ៉ាងណា Man Utd ក៏បានបញ្ជាក់ផងថា តម្លៃ ៩៧ផោននេះ គឺសម្រាប់តែតំបន់កៅអីអង្គុយផ្នែក A ស្ថិតក្នុងជំនួបធំទល់នឹង Arsenal, Chelsea, Liverpool, Manchester City, Newcastle United និង Tottenham Hotspur ទេ នៅពេលតម្លៃសំបុត្រនៅ Premier League មានតម្លៃទាបបំផុតដល់ទៅ ៣៧ផោន។
ជាការកត់សម្គាល់ផងដែរ សំបុត្រចូលទស្សនានៅ Old Trafford រដូវកាលមុនមានតែ ៤០ផោនប៉ុណ្ណោះ មុនពេលចាប់ផ្តើមឡើងថ្លៃដល់ ៦៦ផោន នៅពាក់កណ្តាលរដូវកាល។
