ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានបដិសេធឱកាសក្នុងការចូលរួមជាមួយក្រុម Al-Hilal របស់ Saudi Pro League ដើម្បីបន្តលេងនៅក្រុមបិសាចក្រហម។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះបានកំពុងពិចារណាលើការផ្លាស់ប្តូរនេះមានតម្លៃ ៤ ដងនៃប្រាក់ខែបច្ចុប្បន្នរបស់គេបន្ទាប់ពីត្រូវបានទាក់ទងដោយក្លិប Al-Hilal ។
លោក Fernandes ដែលកំពុងត្រៀមជួយព័រទុយហ្គាល់ពេលប៉ះអាល្លឺម៉ង់នៅយប់នេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ « ប្រធាន Al-Hilal បានទូរស័ព្ទមកខ្ញុំមួយខែមុនដើម្បីសួរខ្ញុំអំពីរឿងផ្ទេរ»។ “វាជាការផ្តល់ជូនដ៏ធំ មានមហិច្ឆតាខ្លាំងណាស់។ មានរយៈពេលរង់ចាំសម្រាប់ខ្ញុំដើម្បីគិតអំពីអនាគត”។
ប៉ុន្តែទោះបែបនេះក្ដីទីបំផុត Fernandes បានសម្រេចចិត្តបន្តនៅ Man Utd ហើយបាននិយាយថាគេមានបំណងប្រាថ្នាក្នុងការបន្តលេងនៅកម្រិតកំពូល និងការលើកទឹកចិត្តដោយគ្រួសាររបស់គាត់ និងគ្រូបង្វឹក Ruben Amorim របស់ក្លឹបផងដែរ៕
