ព្រះខ័នរាជស្វាយ​រៀង ​ពន្យល់អំពីមូលហេតុសំខាន់ៗមួយចំនួន ដែលក្លិបជ្រើសយកលោក Matthew McConkey ជាគ្រូបង្វឹកថ្មី

លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយ​រៀង បានពន្យល់អំពីមូលហេតុសំខាន់ៗមួយចំនួន ដែលក្លិបជ្រើសយកលោក Matthew McConkey ជាគ្រូបង្វឹកថ្មីជំនួសលោក​ Pep Munoz ដើម្បីត្រៀមរដូវកាលថ្មី។

ជុំវិញការសម្រេចចិត្តនេះលោក Christopher Grant បានមានប្រសាសន៍ថា៖ «មូលហេតុជ្រើសរើសលោក Mathew McConkey ជាគ្រូបង្គោលថ្មីបន្តពីលោក Pep Munoz ដោយសារយើងបានដឹងហើយថា លោកគ្រូ McConkey បាននៅជាមួយក្លិបព្រះខ័នរាជស្វាយរៀង រយៈពេល ៤ ឆ្នាំ។ គាត់បានធ្វើការជាមួយ ២ គ្រូ គឺលោក Conor និងលោក Pep ដូច្នេះគាត់បានស្គាល់បរិយាកាសជុំវិញ បុគ្គលិក កីឡាករ ក៏ដូចជាលីគក្នុងប្រទេស កម្ពុជា របស់យើង»។

លោក Christopher បានបន្ថែមទៀតថា ៖«មួយរយៈចុងក្រោយនៅពេលដែល ក្រុមរបស់យើងទទួលបានភាពជោគជ័យមួយចំនួន ដូចជាយើងឈ្នះពានលីគ ២ ឆ្នាំជាប់គ្នា ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក៏ជាចំណែកជាច្រើនរបស់លោកគ្រូ McConkey នៅក្នុងការនាំភាពជោគជ័យមកកាន់ក្លិបពួកយើង ហើយគាត់ជាមនុស្សម្នាក់ ដែលជាគន្លឹះសំខាន់ នៃការជោគជ័យទាំងអស់នោះ»។

សូមជម្រាបថា ក្លិបព្រះខ័នរាជស្វាយស្វាយរៀង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី មកជំនួសលោក Pep Munoz ជាផ្លូវការ​ គឺអតីតគ្រូជំនួយលោក Matthew McConkey កាលពីរសៀលថ្ងៃ អង្គារ៍ ទី ៣ ខែ មិថុនា ​ឆ្នាំ២០២៥ម្សិលមិញ៕(ប្រភពពីកម្ពុជាថ្មី)

Written by 

Related posts

Leave a Comment