មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំការប្រឡងបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រីជំនាន់ទី២៤ ឆ្នាំសិក្សា២០២៤-២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៥ មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំការប្រឡងបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រី ជំនាន់ទី២៤ ក្រោមវត្តមានលោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ពេជ ពិនន់ អនុរដ្ឋលេខាធិការ លោកសាកលវិទ្យាធិការ លោកប្រធាន នាយកដ្ឋានបុគ្គលិក លោកនាយកស្តីទីសាលាមធ្យមវិចិត្រសិល្ប: និងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការនិងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១០០នាក់។

និស្សិតដែលត្រូវបង្ហាញស្នាដៃបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រីសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ មានចំនួន ១១នាក់ ដែលមានឯកទេស ទ្រសោចំនួន ២រូប ខ្លុយ ចំនួន ១រូប អ័ក ចំនួន ៣រូប ហ្គីតាក្លាស៉ិកចំនួន ២រូប និងហ្គីតាសូឡូចំនួន ៣រូប ។ 

 កម្មវិធីនេះរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងចាស់ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment