លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា  និងលោកជំទាវ កែ សួនសុភី មកប្រគល់ជូនមណ្ឌលកុមារកំព្រា ក្នុងថ្ងៃទិវាកុមារ អន្តរជាតិខួបលើកទី៧៦

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ  ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមមាន៖ លោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេស្តន៍លោក វរសេនីយ៍ទោ  ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ លោក វរសេនីយ៍ទោ  បោន សីហា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១, , លោក សឿម សាអ៊ីម អគ្គនាយកក្រុមហ៊ុន Grand Diamond  City , Mr  Hao Yun hotel , Mr  Huang Cheng Lao ma , Mr xin xin Hotel បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី មកប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់  ចំនួន ៦១ នាក់ ស្រី ៣៦ នាក់ ។

អំណោយ រួមមាន៖ ១- ថវិកា ចំនួន ៩.០០០.០០០រៀល ២- អង្ករ  ចំនួន ០៣ តោន ៣- មី  ចំនួន  ៦០ កេស(តូច) ៤- ទឹកត្រី  ចំនួន ២០ យួរ ៥- ទឹកស៊ីអ៊ីវ  ចំនួន ២០ យួរ ៦- នំ ប៊ឺហ្គឹ  ចំនួន ៦៨  ប្រអប់ ៧- នំ ភីហ្សារស់ជាតិគ្រឿងសមុទ្រ ចំនួន ២០ ប្រអប់​ ៨- នំប័ងរួមចម្រុះ  ចំនួន ១៥០ កញ្ចប់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរ សួរសុខទុក្ខ និងក្ដីនឹករលឹកពី ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ជម្រាបដល់ប្អូនៗ  ត្រូវខិតខំសិក្សារៀនសូត្រ ទោះបីប្អូនៗ មិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបំរុងថែរក្សាជាប្រចាំ ដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ ។ ក្នុងនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ចំពោះប្អូនៗថា នៅទីនេះ នឹងមានអនាគតដ៏ប្រសើរនៅក្នុងជីវិត ៕

Written by 

Related posts

Leave a Comment