UN៖ ហ្គាហ្សា ជាតំបន់ដែលកំពុងប្រឈមភាពអត់ឃ្លានបំផុតលើលោក        

អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ប្រជាជនហ្គាហ្សា ទាំងមូលនឹងប្រឈមគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ស្របពេលដែលរដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែល នៅតែជំរុញឱ្យប្រើប្រាស់កម្លាំងពេញលេញ ប្រឆាំងនឹងក្រុមហាម៉ាស។

ការចរចាដើម្បីបញ្ចប់សង្រ្គាមជិត ២០ខែ មកទល់ពេលនេះ បានបរាជ័យក្នុងការសម្រេចនូវកិច្ចព្រមព្រៀងពេញលេញ ដោយអ៊ីស្រាអែល នៅតែបន្តប្រតិបត្តិការនៅតំបន់ហ្គាហ្សាខ្លាំងក្លាជាងមុន បន្ទាប់ពីមានបទឈប់បាញ់រយៈពេលខ្លី កន្លងទៅ

ថ្មីៗនេះ អ៊ីស្រាអែល បានបង្កើនការវាយលុកក្នុងអ្វីដែលខ្លួននិយាយថា ជាការជំរុញជាថ្មីដើម្បីកម្ទេចក្រុមហាម៉ាស ដែលនាំឲ្យមានការថ្កោលទោសជាសកល ចំពោះស្ថានភាពមនុស្សធម៌ដ៏អាក្រក់នៅក្នុងតំបន់ហ្គាហ្សា។

កាលពីប៉ុន្មានថ្ងៃមុន ហ្វូងមនុស្សអត់ឃ្លាននៅហ្គាហ្សា បាននាំគ្នាសម្រុកចូលទៅឃ្លាំងស្តុកអាហារមួយ ដែលបណ្ដាលឲ្យមនការរត់ជាន់គ្នាស្លាប់ និងរងរបួសជាច្រើននាក់ ។

ទន្ទឹមនោះ លោក Jens Laerke អ្នកនាំពាក្យរបស់ទីភ្នាក់ងារមនុស្សធម៌ UN OCHA បាននិយាយ កាលពីថ្ងៃសុក្រថា បើគិតមកដល់ពេលនេះ ហ្គាហ្សា គឺជាកន្លែងដែលមានពលរដ្ឋស្រេកឃ្លានបំផុតនៅលើពិភពលោក។

លោក បានបន្ថែមថា ហ្គាហ្សា ជាតំបន់តែមួយគត់ដែលនឹងឈានទៅរក ហើយប្រជាជនទាំងអស់ប្រឈមនឹងគ្រោះទុរ្ភិក្ស ពេលនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment