Napoli ជិតឈានដល់ការចុះកុងត្រាជាមួយ De Bruyne ហើយ

ម្ចាស់ក្លឹប Napoli លោក Aurelio De Laurentiis បានបង្ហើបថា ​កិច្ចព្រមព្រៀងមួយសម្រាប់ក្រុមអ៊ីតាលីក្នុងការចុះហត្ថលេខាលើ Kevin De Bruyne ជិតឈានដល់ការសម្រេចហើយ ហើយថាកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះប្រហែលជាបានទិញផ្ទះនៅទីនេះរួចហើយ។

ចាប់តាំងពី De Bruyne បានប្រកាសចាកចេញពី Manchester City មក ក្លឹបជាច្រើនបានប្រជែងគ្នាចង់បាន​ខ្សែបម្រើប្រយុទ្ធរូបនេះ ដោយមានក្រុមមកពី Saudi Arabia និង MLS ចាប់អារម្មណ៍ជាពិសេស។ ប៉ុន្តែកីឡាករវ័យ ៣៤ ឆ្នាំរូបនេះជឿជាក់ថា រូបគេនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីផ្ត​លេងនៅកម្រិតកំពូលបន្តទៀត ហើយនឹងត្រៀមខ្លួនចូលរួមជាមួយក្រុមជើងឯក Serie A កាលពីពេលថ្មីៗនេះ។

លោក De Laurentiis បាននិយាយថា “យើងមិនទាន់អាចនិយាយអ្វីបានទេទាល់តែ​ហត្ថលេខាបានចុះលើក្រដាស ​។ ខ្ញុំដឹងថា គាត់(De Bruyne)បានពិនិត្យរបស់មួយចំនួនរួចហើយ ឬខ្ញុំថែមទាំងគិតថាគាត់បានទិញ​ផ្ទះដ៏គួរឱ្យស្រឡាញ់នៅអ៊ីតាលីរួចហើយ។ ដូច្នេះ ខ្ញុំគីតថា De Bruyne ជិតចុះកុងត្រាជាមួយ Napoli មែនទែនហើយ៕

Written by 

Related posts

Leave a Comment