លទ្ធផលនៃការចាប់ពូលវគ្គជម្រុះក្នុងពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 Qualifiers ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បានចេញជាផ្លូវការហើយ ដោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ស្ថិតនៅក្នុង Group G ជាមួយអ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូលនេះ៕
