ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ តាមទូរស័ព្ទ កាលពីសប្តាហ៍មុន កុំឱ្យចាត់វិធានការណាមួយប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចរំខានដល់ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
នៅពេលអ្នកយកព័ត៌មានសួរថាតើលោក បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងសកម្មភាពដែលអាចរំខានដល់ការចរចា ដែរឬទេ។ លោក ត្រាំ ឆ្លើយថា ខ្ញុំបានព្រមាន។


ដោយ៖ ពេជ្រ