ក្លិបបាល់ទាត់វិសាខា នៅព្រឹកនេះបានប្រកាសស្វាគមន៍សមាជិកថ្មីកីឡាករកូនខ្មែរ-បារាំង Loic Chan ដើម្បីត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជា រដូវកាលថ្មី២០២៥-២០២៦ ខាងមុខនេះ។
ក្លិបពិតជារីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរមកប្រកបអាជីពលើទឹកដីសុវណ្ណភូមិ ។ សូមជូនពរឲ្យ Loic Chan ទទួលបានជោគជ័យថ្មីៗជាមួយក្លិប ក្នុងការប្រកួតរដូវកាលថ្មី នាពេលឆាប់ៗខាងមុខ៕
