សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជានិងចេញនៅថ្ងៃនេះ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ វឌ្ឍនៈ “Vattanac International Friendly” ទល់នឹងក្រុមជម្រើសជាតិតាជីគីស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ដូច្នេះយើងរង់ចាំបមើលថា តើកីឡាកររូបណាខ្លះដែលត្រូវបានកោះហៅដោយលោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតខាងលើនេះ៕
