Trump ព្រមាន Putin ប្រយ័ត្នខ្លោច ក្រោយបើកការវាយប្រហារលើអ៊ុយក្រែន

លោក ដូណាល់ ត្រាំ បានព្រមានលោក វ្ល៉ាឌីមៀ ពូទីន ថាកំពុងតែលេងជាមួយភ្លើង បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដ៏ធំលើអ៊ុយក្រែន។ ការរិះគន់ជាថ្មីរបស់លោក Trump លើ Putin ដោយសំដៅទៅកាន់សមភាគីរុស្ស៊ីជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែនដែលកំពុងជាប់គាំង។

ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក Trump បានកើតឡើងបន្ទាប់ពីលោកបានហៅមេដឹកនាំវិមានក្រឹមឡាំងថា “CRAZY” នៅចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ីលើទីក្រុង Kyiv ហើយបានព្រមានថាទីក្រុងម៉ូស្គូកំពុងប្រថុយនឹងទណ្ឌកម្មថ្មី។

លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់គាត់កាលពីថ្ងៃអង្គារថា “ អ្វីដែលលោក Vladimir Putin មិនដឹងនោះគឺថា ប្រសិនបើវាមិនមែនខ្ញុំទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងរួចហើយចំពោះប្រទេសរុស្ស៊ី ហើយសម្រាប់ខ្ញុំទង្វើរបស់រុស្ស៊ីពេលនេះគឺមានន័យថាពិតជាអាក្រក់ណាស់..ហើយគាត់កំពុងលេងជាមួយភ្លើង”។ប៉ុន្តែលោក Trump មិន​បាន​បញ្ជាក់​ថា​អ្វី​ទៅ​ជា​រឿង “អាក្រក់” ឬ​ក៏ធ្វើ​ការ​គំរាម​កំហែង​ជាក់​លាក់​ណា​មួយ​នៅឡើយទេ។

យ៉ាងណាក៏ដោយកាសែត Wall Street Journal និង CNN បានរាយការណ៍ថា ឥឡូវនេះលោក Trump កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅដើមសប្តាហ៍នេះ ខណៈដែលការសែតដដែលនោះបានសង្កត់ធ្ងន់ថា Trump នៅតែអាចផ្លាស់ប្តូរចិត្តរបស់គាត់។

លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាលោកពិតជាកំពុងពិចារណាលើការបង្កើនទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ សេតវិមានបានឲ្យដឹងថា Trump កំពុងរក្សា ជម្រើសទាំងអស់ ដោយបើកចំហ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់ AFP ក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះគឺជាកំហុសរបស់ Joe Biden ហើយប្រធានាធិបតី Trump ច្បាស់ណាស់ថាគាត់ចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពដែលបានចរចាតាមរយការសម្របសម្រួលរបស់លោក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment