កីឡាករកម្ពុជា២រូបរួមមានខ្សែការពារ កាន់ ម៉ូ និងខ្សែប្រយុទ្ធ ខូលីបាលី អាប់ឌែល នឹងចូលរួមជាមួយក្រុម ASEAN all-stars ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ Manchester United នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ វេលាម៉ោង ៧:៤៥នាទីយប់ នាកីឡដ្ឋាន Bukit Jalil National Stadium ប្រទេសម៉ាឡេស៊ី៕
