លោក អ៊ុំ រាត្រី ចូលរួមកិច្ចប្រជុំ ការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦ និងឆ្នាំ ២០២៨

បន្ទាយមានជ័យ៖នារសៀលថ្ងៃទី២៧  ខែ ឧសភា ឆ្នាំ២០២៥ នៅសាលាប្រជុំក្នុងមន្ទីរហិរញ្ញវត្តខេត្តបន្ទាយមានជ័យ ស្ថិត ក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ សារាចរ ការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦ និង ឆ្នាំ ២០២៨។

ដឹកនាំ កិច្ចប្រជុំ ដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក  លោកបឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោក លោកស្រី  ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ជាច្រើនរយនាក់ ។

លោក បឹង គឹមសឹង បានមានប្រសាសន៍ថា ៖អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ថ្មី  .ក ស ហ វ. បានដាក់ចេញសារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ កាលពីខែ មករា ឆ្នាំ ២០២៥ បានកំណត់អំពីពេលនៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ សម្រាប់ ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាង សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា .ផ.យ. ថ. និង ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេចនៅក្នុងខែ ឧសភានេះ។

លោកបឹងគឹមសឹង បានបន្តទៀតថា ៖ដោយផ្អែកលើក្របខ័ណ្ឌខាងលើ សារាចរស្តីពីការរៀបចំ ផ.យ .ថ  ឆ្នាំ ២០២៦-២០២៨ និងការ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្ដល់ មគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្តនិងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោម ជាតិ សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង វិស័យអប់រំជាដើម។

លោកអ៊ុ រាត្រី បានមានប្រសាសថា ៖កិច្ចប្រជុំ សារាចរ ការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦និង ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦ ឆ្នាំ ២០២៨ នេះ វាមានសារៈសំខាន់ណាស់ក្នុងករណីមិនបានបំពេញព័ត៌មានគ្រប់គ្រាន់ដល់. ក ស ហ វ .នឹងជូនព័ត៌មាន ដើម្បីឲ្យក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ ធ្វើការបំពេញបន្ថែម ហើយប្រសិនបើនៅតែមិនអាចបំពេញបានទេ .ក ស ហ វ . មានសិទ្ធិ គ្រប់គ្រាន់ក្នុងការយកមូលដ្ឋាននៃកម្រិតពិតានចំណាយគោល ដោយប្រើគោលការណ៍កំណត់ កញ្ចប់តាមជំពូកខាងលើសម្រាប់កំណត់គម្រោងថវិកាឆ្នាំ ២០២៦។

លោកអ៊ំ រាត្រី បានបញ្ជាក់ ទៀតថា ៖ខ្លឹមសារនៃសារាចរណែនាំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់សម្រាប់ជាមូលដ្ឋានដល់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឲ្យបានជោគជ័យនូវគោល បំណងគោលនយោបាយ និងកម្មវិធី ដើម្បីរួមចំណែកសម្រេចឲ្យបានគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល៕

Written by 

Related posts

Leave a Comment