​គ្រូថ្មីប្រេស៊ីល៖ លោកមានកិត្តិយស និងមានមោទនភាពក្នុងការដឹកនាំក្រុមល្អបំផុតក្នុងពិភពលោក

លោក Carlo Ancelotti ត្រូវបានបង្ហាញខ្លួនក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីលជាផ្លូវការ កាលពីម្សិលមិញ ជាមួយនឹងបេសកកម្មក្នុងការ​ត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ខណៈដែលពួកគេចង់ក្លាយជាម្ចាស់ជើងឯកពិភពលោកចំនួន ៦ សម័យកាល។

អតីតគ្រូបង្វឹក Real Madrid នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងវគ្គជម្រុះ World Cup ទល់នឹង Ecuador និង Paraguay នៅខែមិថុនា ហើយបានជ្រើសរើសកីឡាករក្នុងសម្រាប់ការប្រកួតទាំងនោះរួចហើយ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៦៥ ឆ្នាំរូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ថា “ខ្ញុំមានកិត្តិយស និងមានមោទនភាពក្នុងការដឹកនាំក្រុមល្អបំផុតនៅក្នុងពិភពលោក។ ខ្ញុំមានការងារធំមួយនៅចំពោះមុខខ្ញុំ” ។​ លោកបានបន្ថែមថា “ខ្ញុំរីករាយណាស់ ការប្រកួតប្រជែងគឺអស្ចារ្យណាស់។ ខ្ញុំតែងតែមានទំនាក់ទំនងពិសេសជាមួយក្រុមនេះ… យើងនឹងធ្វើការដើម្បីធ្វើឱ្យប្រេស៊ីល ក្លាយជាជើងឯកម្តងទៀត” ​៕

Written by 

Related posts

Leave a Comment