ត្រាំ មិន​កំណត់​លក្ខខណ្ឌ​​ដំណោះស្រាយ​ជម្លោះ​អ៊ុយក្រែនទេ

លោក Matthew Whitaker តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការ NATO បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមានបំណងដាក់លក្ខខណ្ឌណាមួយសម្រាប់ការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនៅអ៊ុយក្រែននោះទេ។

អ្នកការទូតរូបនេះ បានពន្យល់ថា លោកប្រធានាធិបតី ត្រាំ នឹងបន្តស្វែងរកវិធានការ និងលក្ខខណ្ឌដែលអាចឱ្យភាគីទាំងសងខាងយល់ព្រម និងសម្របសម្រួលដំណោះស្រាយមួយ។

គួរបញ្ជាក់ថា សម្រាប់លក្ខខណ្ឌដំណោះស្រាយនៅជម្លោះអ៊ុយក្រែន កន្លងមកហាក់នៅមានភាពចន្លោះប្រហោងដែលធ្វើឱ្យភាគីទាំង ២ ពិបាកក្នុងការយល់ព្រម ដើម្បីឈានដល់បទឈប់បាញ់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment