​អ្នកគាំទ្ររាប់សិបនាក់​បានរងរបួស​ ​បន្ទាប់ពីរថយន្តបើកបុកចូល​ក្នុងក្បួនដង្ហែរពានរបស់ Liverpool 

ក្មេង៤នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីរថយន្តបើកបុកចូលហ្វូង​អ្នកគាំទ្រក្នុងក្បួនដង្ហែរពានរបស់ Liverpool កាលពីយប់មិញ។

​សេវាសង្គ្រោះបន្ទាន់ North West បាននិយាយថា មនុស្សចំនួន ២៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងកុមារម្នាក់ផងដែរ ។

ប៉ូលីសទីក្រុង Merseyside បាននិយាយថា បុរសជនជាតិអង់គ្លេសជនជាតិស្បែកសអាយុ ៥៣ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ហើយត្រូវបានគេជឿថាជាអ្នកបើករថយន្ត។

អាជ្ញាធរ​និយាយ​ថា​៖ «​ឧប្បត្តិហេតុ​នេះ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​ភេរវកម្ម​នោះទេ៕

Written by 

Related posts

Leave a Comment