Liverpool អបអរការឈ្នះពានជាមួយនឹងក្បួនដង្ហែដែលមានអ្នកគាំទ្ររាប់ពាន់នាក់

កីឡាករ​ Liverpool បានប្រារព្ធពិធីអបអរការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយនឹងក្បួនដង្ហែ​នៅលើឡានក្រុងបើកចំហរឆ្លងកាត់ផ្លូវនៃទីក្រុង Merseyside នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់កាលពីយប់មិញ។

Liverpool បានក្លាយជាម្ចាស់ជើងឯកកាលពីខែមុនជាមួយនឹងការប្រកួតចំនួន ៤ ដែលនៅសល់ ហើយបានបញ្ចប់រដូវកាលជាមួយនឹងការនាំមុខ ១០ ពិន្ទុ​លើក្រុមលេខ ២ កាំភ្លើងធំ Arsenal ។ ពួកគេ​បាន​លើក​ពាន​បន្ទាប់​ពី​ស្មើ ១-១ ជាមួយ Crystal Palace នៅ Anfield ​។

កាលពីយប់ថ្ងៃច័ន្ទ កីឡាករ និងបុគ្គលិកបានគ្រវីទៅកាន់ហ្វូងអ្នកគាំទ្រ​ពីឡានក្រុងដែលបើកចំហរដោយពាក្យថា “Ours. Again”។ បង្កប់នៅចំហៀង ដោយ​ភ្លើងក្រហមត្រូវបានបំភ្លឺនៅតាមផ្លូវ ដែលបានចាប់ផ្តើមពី Allerton Maze ហើយបានបញ្ចប់នៅផ្លូវ Blundell ។

សូមជម្រាបថា ការប្រារព្ធពិធីនេះគឺខុសពីពេលដែល Liverpool លើកពាន Premier League លើកចុងក្រោយក្នុងរដូវកាល ២០១៩/២០២០ ​ ដោយអ្នកគាំទ្របានដកដង្ហែរក្បួនកាលពី ៥ ឆ្នាំមុន ដោយសារការរឹតបន្តឹងលើ COVID-19៕

Written by 

Related posts

Leave a Comment