តម្លៃប្រេងសាំង ​ឡើង​ថ្លៃ​បន្តិច នៅថ្ងៃនេះ 

តម្លៃប្រេង បានកត់ត្រាពីការហក់ឡើង នៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពន្យាពេលសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដោយបន្ធូរបន្ថយការព្រួយបារម្ភអំពីពន្ធអាមេរិកលើប្លុកដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ប្រេងឆៅរបស់ Brent បានកើនឡើង ១៨ សេន ឬ ០.២៨ ភាគរយ ដល់ ៦៤.៩៦ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅរបស់អាមេរិក West Texas Intermediate កើនឡើង ១៧ សេន ឬ ០.២៨ ភាគរយ ស្មើនឹង ៦១.៧ ដុល្លារក្នុងមួយបារ៉ែល។

ការកើនឡើងនេះ គឺដោយសារលោក ប្រធានាធិបតីសហរដ្ឋអាមេរិក Trump បានពន្យាពេលនៃកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប្លុក EU ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment