អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា សម្ព័ន្ធអាត្លង់ទិកខាងជើង មិនទាន់ពិភាក្សាអំពីការចូលជាសមាជិកភាពសម្រាប់អ៊ុយក្រែននៅឡើយទេ ដោយផ្ដោតតែលើការផ្គត់ផ្គង់សព្វាវុធប៉ុណ្ណោះ ។
លោក បានចង្អុលបង្ហាញថា យើងនឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើអ្វីដែលចាំបាច់នៅពេលនេះ។ ហើយអ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវប្រាកដជាជំនួយយោធាទៅដល់អ៊ុយក្រែន។
ទន្ទឹមនោះ លោក Rutte បានបញ្ជាក់ជាថ្មីថា សម្ព័ន្ធមិត្តណាតូ យល់ស្របថាអនាគតរបស់អ៊ុយក្រែនគឺស្ថិតក្នុងអង្គការអូតង់ ។
លោក ក៏បានកត់សម្គាល់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន យើងយល់ព្រមលើការចង់ចូលជាសមាជិកសម្រាប់អ៊ុយក្រែន ដោយបន្ថែមថា បញ្ហានេះកំពុងកើតឡើងមួយជំហានម្តងៗ ។
គួរបញ្ជាក់ថា រុស្ស៊ី ធ្លាប់លើកឡើងថា ជម្លោះជាមួយអ៊ុយក្រែន កើតឡើងដោយសារតែការចង់ចូលជាសមាជិកភាពណាតូរបស់លោក Zelensky នេះ៕
ដោយ៖ ពេជ្រ