ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេស លោក Antony Blinken កំណត់សារៈសំខាន់នៃការផ្តល់មូលនិធិបន្ថែមទៀតដល់អ៊ុយក្រែន។ នេះបើយោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមាន។
ឯកសារនោះ បានដកស្រង់សម្ដីលោក Biden ដែលនិយាយថា ខ្ញុំប្រគល់សិទ្ធិឱ្យរដ្ឋលេខាធិការ ដើម្បីកំណត់ថាតើវាមានសារៈសំខាន់ចំពោះផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិកយ៉ាងណា ក្នុងការផ្តល់ជំនួយរហូតដល់ ៦៣ លានដុល្លារដល់អ៊ុយក្រែន ។
ទន្ទឹមនោះ កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិក ដែលចាញ់ឆ្នោត កំពុងប្រញាប់ប្រញាល់ចាយថវិកាចុងក្រោយជាង ៦ ពាន់លានដុល្លារដែលនៅសេសសល់ក្នុងជំនួយសន្តិសុខអ៊ុយក្រែន ឲ្យអស់។
ជាមួយគ្នានោះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានបញ្ជាក់ពីផែនការរបស់រដ្ឋបាល លោក Biden ក្នុងការបែងចែកថវិកាចំនួន ៦ ដុល្លារដែលនៅសេសសល់ក្នុងការផ្តល់មូលនិធិសម្រាប់ក្រុងគៀវ ។
លោក បានបន្ថែមថា លោក Biden ព្យាយាមធ្វើយ៉ាងណាឲ្យរដ្ឋបាលឡើងមកបន្តពីលោក មិនងាករ៉េចេញពីអ៊ុយក្រែនឡើយ ៕
គួរបញ្ជាក់ថា អាមេរិក ជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់អ៊ុយក្រែន ក្នុងរដ្ឋបាលលោក Biden ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីមក ដោយតែងតែផ្ដល់ឲ្យក្រុងគៀវ នូវអាវុធទំនើបៗ សម្រាប់ប្រយុទ្ធ៕
ដោយ៖ ពេជ្រ