អ៊ីស្រាអែល បើកផ្លូវរថយន្ត​ដឹក​ជំនួយចូលហ្គាហ្សាហើយ តែហាមផ្គត់ផ្គង់ក្រុមភេរវករ

អ្នកសម្របសម្រួលនៃសកម្មភាពរដ្ឋាភិបាលក្នុងតំបន់ (COGAT) បាននិយាយថា អ៊ីស្រាអែល សម្រេចបើកផ្លូវឱ្យរថយន្តដឹកទំនិញចំនួន ១០០ គ្រឿង ជាមួយនឹងជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ភ្នាក់ងារដដែល បានបន្ថែមថា រថយន្តចំនួន ១០០ គ្រឿង ដែលដឹកជំនួយមនុស្សធម៌ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ រួមទាំងម្សៅ អាហារទារក និងបរិក្ខារពេទ្យ ត្រូវបានអនុញ្ញាតឲ្យចូល កាលពីថ្ងៃពុធ តាមរយៈច្រក Kerem Shalom ខណជំនួយទាំងអស់ត្រូវការត្រួតពិនិត្យសន្តិសុខយ៉ាងម៉ត់ចត់ ។

យោងតាមមន្ត្រីរបស់ IDF បានលើកឡើងថា យើងនឹងបន្តជួយសម្រួលដល់ជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា ខណពេលដែលខិតខំប្រឹងប្រែងដើម្បីធានាថា ជំនួយមិនទៅដល់ដៃរបស់អង្គការភេរវករហាម៉ាសទេ៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment